September 8, 2016

វគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះបន្ទាន់នៃផ្នែកសម្ភព

វគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះបន្ទាន់នៃផ្នែកសម្ភព ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៤-០៥ ខែសីហា ឆ្នាំ២០១៦ នៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានប្រព្រឹត្តទៅនៅក្រោមអធិបតីភាពលោកជំទាវ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងមានការចូលរួមជាប្រធានកិត្តិយសលោកសាស្ត្រាចារ្យគុំ កាណាល់មកពីសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា និងសមាជិកគម្រោងកម្មវិធីមហារីកមាត់ស្បូនដទៃទៀត។ វគ្គបណ្តុះបណ្តាលនេះបង្ហាត់បង្រៀនដោយវាគ្មិនមកពីសមាគមសម្ភព និងរោគស្រ្តីម៉ាឡេស៊ី ដោយក្នុងគោលបំណងពង្រឹងសមត្ថភាព និងអនុវត្តផ្នែកសម្ភពរោគស្រ្តីដល់សមាជិកសមាគមសម្ពព និងរោគស្រ្តីវិទ្យាកម្ពុជា ។  
July 8, 2016

សិក្ខាសាលាអំពីសេវាសុខភាពស្រ្តី ក្នុងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៦ នៅ CJCC

សិក្ខាសាលាអំពីសេវាសុខភាពស្រ្តី សិក្ខាសាលាស្តីពីសេវាសុខភាពស្រ្តី ត្រូវបានរៀបចំឡើងនៅ ថ្ងៃទី២៣ មិថុនា ២០១៥ នៅ CJCC ក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តី ដល់សមាជិករបស់ខ្លួន។ សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការចូលរួមជាប្រធានកិត្តិយសមកពីសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជានិងមកពីសមាគមសម្ភពនិងរោគស្រ្តីវិទ្យាជប៉ុន និងមានអ្នកចូលរួមដែលជាសមាជិកចំនួន ២៤៤ នាក់។ សិក្ខាសាលាទទួលថវិកាពី JICA និងរៀបចំឡើងដោយគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំដោយលោកសាស្រ្តាចារ្យ គុំ កាណាល់ ជាប្រធានសមាគមសម្ភព […]
July 8, 2016

ទិវាសន្និបាត របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា

ទិវាសន្និបាតលើកទី ១៤ ទិវាសន្និបាតលើកទី ១៤ របស់សមាគមសម្ភព ត្រូវបានរៀបចំឡើងនៅ ថ្ងៃទី២០ –២១ វិច្ឆិកា ២០១៥ នៅសណ្ឋាគារភ្នំពេញ លើប្រធានបទ “រកឃើញ និងព្យាបាលជម្ងឺមហារីកមាត់ស្បូនទាន់ពេលគឺ សង្គ្រោះជីវិត“ ក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តី ដល់សមាជិករបស់ខ្លួន។ ទិវាសន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកិត្តិយសសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា និងមានអ្នកចូលរួមដែលជាសមាជិកចំនួន ២១៥ នាក់។ […]
May 18, 2016

ព្រឹត្តិបត្រព័ត៌មាន​ លេខទី១ ត្រីមាសទី១ (ខែតុលា-ធ្នូ ២០១៥)