កម្មវិធីនេះមានគោលបំណងបំពេញតម្រូវការសុខភាពរបស់កម្មការិនីររោងចក្រ តាមរយៈការ ផ្តល់សេវាការធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូន ។ លើសពីនេះទៅទៀត សមាគមក៏មានសកម្មភាពសំខាន់ៗរបស់យើងនៅតាមរោងចក្រមានដូចជា៖ ការអប់រំសុខភាពបន្តពួជ និងមហារីកមាត់ស្បូន និងការចែកចាយសម្ភារៈអប់រំ។ កម្មវិធីនេះបានលើកកម្ពស់ ការប្រើប្រាស់សេវាសុខភាពរបស់កម្មកររោងចក្រនៅតំបន់ភ្នំពេញសេដ្ឋកិច្ចពិសេសតាមរយៈទំនាក់ទំនង និងការអប់រំសុខភាព។ ដូច្នេះសមាគមក៏បានចាប់ផ្តើមធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូនលើកទី១ ត្រូវបានរៀបចំ ឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅតំបន់ភ្នំពេញសេដ្ឋកិច្ចពិសេស ក្រោមការសងេ្កត ដោយប្រធានសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា, អនុប្រធានសមាគមសម្ភពនិងរោគស្ត្រីវិទ្យាជប៉ុន និងគ្រូពេទ្យមកពីប្រទេសជប៉ុន។ យ៉ាងណាម៉ិញយើងក៏មានគ្រូពេទ្យចំនួន២នាក់ និងធ្មបចំនួន៣នាក់ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីធ្វើការពិនិត្យដល់កម្មការិនីរោងចក្រ។ គោលបំណងនៃការធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូនគឺលើកទឹកចិត្តកម្មការិនីដែលមកពីរោងចក្រស៊ូមីមកទទួលសេវាពិនិត្យដោយអត់គិតថ្លៃ។