December 14, 2017

វគ្គបណ្តុះបណ្តាល អំពីការសង្គ្រោះបន្ទាន់ នៃផ្នែកសម្ភពលើកទី៤ នៅថ្ងៃទី០៨-១០ ខែឆ្នូ ឆ្នាំ២០១៧

វគ្គបណ្តុះបណ្តាល អំពីការសង្គ្រោះបន្ទាន់ នៃផ្នែកសម្ភពលើកទី៤ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៨-១០ ខែឆ្នូ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ដែលបានប្រព្រឹត្តទៅនៅក្រោមអធិបតីភាព លោកប្រធានកិត្តិយស លោកសាស្ត្រាចារ្យ គុំ កាណាល់ មកពីសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា និងសមាជិក គម្រោងកម្មវិធីមហារីកមាត់ស្បូនដទៃទៀត។ នៅក្នុងវគ្គនេះផងដែរសមាគមបានទទួលសិស្សចំនួន ២៧នាក់ដែលភាគច្រើនមកពីបណ្តាខេត្តនានា។ វគ្គបណ្តុះបណ្តាលនេះបង្ហាត់បង្រៀនដោយវាគ្មិនខ្មែរចំនួន៩រូបនិងមានការសម្របសម្រួលដោយវាគ្មិនមកពីសមាគមសម្ភព និងរោគស្រ្តីម៉ាឡេស៊ី ដោយក្នុងគោលបំណង ពង្រឹងសមត្ថភាព និងអនុវត្តផ្នែកសម្ភពរោគស្រ្តី ដល់សមាជិកសមាគមសម្ពព និង រោគស្រ្តីវិទ្យាកម្ពុជា។ […]
January 13, 2021

គម្រោងធ្វើឲ្យប្រសើរឡើងនូវគុណភាពសេវាកម្មពិនិត្យជំងឺមហារីកមាត់ស្បូនបានប្រគល់ម៉ាស៊ីនធ្វើ តេស្តវីរុស HPV និងសម្ភារៈប្រើប្រាស់ដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ គម្រោងនេះមានការសហការរវាងសមាគមសម្ភពនិងរោគស្ត្រីវិទ្យា  កម្ពុជា (SCGO) និង សមាគមសម្ភពនិងរោគស្ត្រីវិទ្យាជប៉ុន (JSOG) ក្រោមកម្មវិធីភាពជាដៃគូររបស់ JICA តាមរយៈ “ គម្រោងធ្វើឲ្យប្រសើរឡើងនូវគុណភាពសេវាកម្មជំងឺមហារីកមាត់ស្បូន” បានប្រគល់ម៉ាស៊ីនធ្វើតេស្តវីរុស HPV និងសម្ភារៈប្រើប្រាស់ដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ប្រព័ន្ធនេះគឺសម្រាប់ព្យាបាល និងតាមដានជំងឺមហារីកមាត់ស្បូនប្រកបដោយប្រសិទ្ធិភាពខ្ពស់ដែលត្រូវបានណែនាំដោយយុទ្ធសាស្ត្រសកលរបស់អង្គការសុខភាពពិភពលោកដើម្បីលុបបំបាត់ជំងឺមហារីក មាត់ស្បូន។ គម្រោងនេះមានគោលបំណងលើកកម្ពស់គុណភាពសេវាកម្មជំងឺមហារីកមាត់ស្បូនតាម    រយៈការបង្កើនការយល់ដឹងអំពីជំងឺមហារីកនេះតាមរយៈការអប់រំសុខភាព និងការពង្រីកការត្រួតពិនិត្យជាមួយនឹងការធ្វើតេស្ត HPV ។ ប្រជាជនដែលត្រូវបានជ្រើសរើសចូលរួមធ្វើតេស្ត […]