January 23, 2017

វគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះបន្ទាន់នៃផ្នែកសម្ភព

វគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះបន្ទាន់ វគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលស្ថិតក្នុងរយៈពេលសាកល្បងចំនួន១២នាក់ អំពីការសង្គ្រោះបន្ទាន់នៃផ្នែកសម្ភពដែលធ្វើនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។ ជាងនេះទៅទៀត វគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះបន្ទាន់នៃផ្នែកសម្ភព ដល់សមាជិកថ្មីចំនួន២៤នាក់ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ដែលបានប្រព្រឹត្តទៅនៅក្រោមអធិបតីភាព លោកឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងមានការចូលរួមជាប្រធានកិត្តិយស លោកសាស្ត្រា ចារ្យវេជ្ជបណ្ឌិត គុំ កាណាល់ មកពីសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា និងសមាជិកគម្រោងកម្មវិធីមហារីកមាត់ស្បូនដទៃទៀត។ វគ្គបណ្តុះបណ្តាលនេះបង្ហាត់បង្រៀនដោយវាគ្មិនមកពីសមាគមសម្ភព និងរោគស្រ្តីម៉ាឡេស៊ី […]
April 6, 2021

សៀវភៅអប់រំសុខភាពមាតា និងទារក

January 6, 2023

ទិវាសន្និបាតលើកទី ២១ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា

ទិវាសន្និបាតលើកទី ២១ របស់សមាគមសម្ភព ត្រូវបានរៀបចំសន្និបាតនេះឡើងនៅថ្ងៃទី២៤–២៥ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅសណ្ឋាគារភ្នំពេញ លើប្រធានបទ “លើកកម្ពស់សុខភាពមាតា​និង ទារក“ ក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិករបស់ខ្លួន។ ទិវាសន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកិត្តិយសសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា​។នេះជាឳកាសដ៏ល្អមួយ ដែលមានអ្នកចូលរួមដែលជាសមាជិកដល់ចំនួនប្រហែល ២៥០ នាក់មកទទួលនូវការចែករំលែកពីវាគិ្មនពិសេសពីថ្នាក់អន្តរជាតិជាច្រើន និងវាគ្មិនថា្នក់ជាតិដែលសុទ្ធតែមានបទពិសោធន៏។