បញ្ជីនៃព័ត៌មាន
និងព្រឹត្តិការណ៍ថ្មីៗបំផុត


April 3, 2023

វេទិកាផ្សព្វផ្សាយស្តីពីការអប់រំសុខភាព “មហារីកមាត់ស្បូន” ដល់អ្នកគ្រូបង្រៀនបឋមសិក្សា នៅថ្ងៃទី០១-០២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ

វេទិកាផ្សព្វផ្សាយស្តីពីការអប់រំសុខភាព “មហារីកមាត់ស្បូន” ​​ត្រូវបានរៀបចំនៅថ្ងៃទី០១-០២ខែកុម្ភៈ ឆ្នាំ ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដល់ក្រុមគោលដៅជាអ្នកគ្រូបង្រៀនបឋមសិក្សា ចំនួន៨០០នាក់ ។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកអ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងលោកសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា​។ វេទិកានេះ […]
January 6, 2023

ទិវាការធ្វើតេស្តរកភាពមិនប្រក្រតីមុនមហារីកមាត់ស្បូនសម្រាប់អ្នកគ្រូបង្រៀនសាលាបឋមសិក្សានៅថ្ងៃទី០៧-០៨ ខែឆ្នូ ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក

ការធ្វើតេស្តរកភាពមិនប្រក្រតីមុនមហារីកមាត់ស្បូននៅថ្ងៃទី០៧-០៨ ខែឆ្នូ ឆ្នាំ ០២២ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។​ ក្រុមគោលដៅសម្រាប់ការធ្វើតេស្តរកភាពមិនប្រក្រតីមុនមហារីកមាត់ស្បូនគឺអ្នកគ្រូបង្រៀនសាលាបឋមសិក្សាដែលមានអាយុលើសពី ៣០ឆ្នាំ ធ្លាប់មានទំនាក់ទំនងផ្លូវភេទ​និងបានបំពេញកម្រងសំណួរតាមការណែនាំរបស់សមាគម។
January 6, 2023

ទិវាសន្និបាតលើកទី ២១ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា

ទិវាសន្និបាតលើកទី ២១ របស់សមាគមសម្ភព ត្រូវបានរៀបចំសន្និបាតនេះឡើងនៅថ្ងៃទី២៤–២៥ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅសណ្ឋាគារភ្នំពេញ លើប្រធានបទ “លើកកម្ពស់សុខភាពមាតា​និង ទារក“ ក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិករបស់ខ្លួន។ ទិវាសន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកិត្តិយសសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា​។នេះជាឳកាសដ៏ល្អមួយ ដែលមានអ្នកចូលរួមដែលជាសមាជិកដល់ចំនួនប្រហែល ២៥០ នាក់មកទទួលនូវការចែករំលែកពីវាគិ្មនពិសេសពីថ្នាក់អន្តរជាតិជាច្រើន និងវាគ្មិនថា្នក់ជាតិដែលសុទ្ធតែមានបទពិសោធន៏។
January 6, 2023

សិក្ខាសាលាលើកទី ២១ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា

សិក្ខាសាលាលើកទី ២១ របស់សមាគមសម្ភព ត្រូវបានរៀបចំសន្និបាតនេះឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២​ នៅសណ្ឋាគារភ្នំពេញ លើប្រធានបទ “លើកកម្ពស់សុខភាពមាតា​និង ទារក“ ក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិករបស់ខ្លួន។ សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ​សាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកិត្តិយសសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា​។នេះជាឳកាសដ៏ល្អមួយ ដែលមានអ្នកចូលរួមដែលជាសមាជិកដល់ចំនួន ២៨៩ នាក់មកទទួលនូវការចែករំលែកពីវាគិ្មនពិសេសពីថ្នាក់អន្តរជាតិជាច្រើន និងវាគ្មិនថា្នក់ជាតិដែលសុទ្ធតែមានបទពិសោធន៏។
December 28, 2022

ទិវាសន្និបាតលើកទី ២០ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា

ទិវាសន្និបាតលើកទី ២០ របស់សមាគមសម្ភពនិងរោគស្រី្តវិទ្យាកម្ពុជា បានរៀបចំឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ តាមអនឡាញ (កម្មវីធី Microsoft Team ) លើប្រធានបទ “សុខភាពមាតានិង ទារក“ ក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិកទំាងអស់គ្នា។ នេះជាឳកាសដ៏ល្អមួយ សមាគមមានវាគិ្មនពិសេសពីថ្នាក់អន្តរជាតិជាច្រើន(ជប៉ុន, ថៃ, ឥណ្ឌា និងអង់គ្លេស) សុទ្ធតែមានបទពិសោធន៏ក្នុងការចែករំលែកចំណេះដឹងតាមរយៈអនឡាញនេះនិងវាគ្មិនថា្នក់ជាតិបានធ្វើបទបង្ហាញផ្ទាល់នៅ Hyatt Regency Phnom Penh […]