វគ្គបណ្តុះបណ្តាលបន្តលើកទី ៥ របស់សមាគមសម្ភព បានរៀបចំឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ តាមអនឡាញ (កម្មវីធី Webex App) នៅពេលរសៀល ពីម៉ោង1:30រសៀល ដល់ម៉ោង 5ល្ងាច ក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិកទំាងអស់គ្នា។ សមាគមមាន វាគិ្មនពិសេសពីថ្នាក់ជាតិដូចជាលោកសាស្ត្រាចារ្យ គុំ កាណាល់ លោកសាស្ត្រាចារ្យ កេត លីសុត្ថា លោកសាស្ត្រាចារ្យ ប៉ិច សុធី លោកសាស្ត្រាចារ្យ សោម វណ្ណឫទ្ធី និង លោកវេជ្ជបណិ្ឌត អ៊ុយ គីណា សុទ្ធតែមានបទពិសោធន៏ក្នុងការចែករំលែកចំណេះដឹងតាម រយៈអនឡាញនេះនិងវាគ្មិនចំណាយពេលធ្វើបទបង្ហាញផ្ទាល់ នៅសណ្ឋាគារភ្នំពេញ។
ដូច្នេះសូមទាញយក របៀបវារៈ និង បទបង្ហាញរបស់វាគ្មិនទាំងអស់ នៅតារាងខាងក្រោមដោយគ្រាន់តែចុច link ប៉ុណ្ណោះ ។