ទិវាសន្និបាតលើកទី ២១ របស់សមាគមសម្ភព ត្រូវបានរៀបចំសន្និបាតនេះឡើងនៅថ្ងៃទី២៤–២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ លើប្រធានបទ “លើកកម្ពស់សុខភាពមាតានិង ទារក“ ក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិករបស់ខ្លួន។ ទិវាសន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកិត្តិយសសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា។នេះជាឳកាសដ៏ល្អមួយ ដែលមានអ្នកចូលរួមដែលជាសមាជិកដល់ចំនួនប្រហែល ២៥០ នាក់មកទទួលនូវការចែករំលែកពីវាគិ្មនពិសេសពីថ្នាក់អន្តរជាតិជាច្រើន និងវាគ្មិនថា្នក់ជាតិដែលសុទ្ធតែមានបទពិសោធន៏។