February 26, 2021

កិច្ចប្រជុំផ្សព្វផ្សាយគម្រោងសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា-ជប៉ុន ស្តីពី ការថែទាំសុខភាពស្រ្តីដោយផ្តោតលើជម្ងឺមហារីកមាត់ស្បូននាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ នៅមន្ទីរអប់រំ យុវជន និងកីឡា

សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា (SCGO) និង សមាគមសម្ភពរោគស្ត្រីជប៉ុន (JSOG) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគម្រោងសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា – សមាគមសម្ភពរោគស្រ្តីជប៉ុន ស្តីពី ការថែទាំសុខភាពស្រ្តីដោយផ្តោតលើជម្ងឺមហារីកមាត់ស្បូន នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្រោមកម្មវិធីភាពជាដៃគូររបស់ចៃកា។ ​កិច្ចប្រជុំនេះមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាងសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា (SCGO) ​និងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកមាត់ស្បូនដល់អ្នកអប់រំនៅតាមស្ថាប័នរដ្ឋ។ អ្នកចូលរួមចំនួនប្រមាណ ២០០ នាក់ […]
December 25, 2021

ទិវាសន្និបាតលើកទី ១៩ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា

ទិវាសន្និបាតលើកទី ១៩ របស់សមាគមសម្ភពនិងរោគស្រី្តវិទ្យាកម្ពុជា បានរៀបចំឡើងនៅ       ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០​ ចាប់ពីវេលាម៉ោង 7:30ព្រឹក to 5ល្ងាច តាមអនឡាញ (កម្មវីធី cisco webex meetings )​ លើប្រធានបទ “សុខភាពមាតា​និង ទារក“ ក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិកទំាងអស់គ្នា។ នេះជាឳកាសដ៏ល្អមួយ សមាគមមានវាគិ្មនពិសេសពីថ្នាក់អន្តរជាតិជាច្រើន​(ជប៉ុន, ថៃ, ឥណ្ឌា […]
April 3, 2023

វេទិកាផ្សព្វផ្សាយស្តីពីការអប់រំសុខភាព “មហារីកមាត់ស្បូន” ដល់អ្នកគ្រូបង្រៀនបឋមសិក្សា នៅថ្ងៃទី០១-០២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ

វេទិកាផ្សព្វផ្សាយស្តីពីការអប់រំសុខភាព “មហារីកមាត់ស្បូន” ​​ត្រូវបានរៀបចំនៅថ្ងៃទី០១-០២ខែកុម្ភៈ ឆ្នាំ ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដល់ក្រុមគោលដៅជាអ្នកគ្រូបង្រៀនបឋមសិក្សា ចំនួន៨០០នាក់ ។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកអ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងលោកសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា​។ វេទិកានេះ […]
April 23, 2024

វគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះបន្ទាន់នៃផ្នែកសម្ភព

វគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្គោល និង​វគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះបន្ទាន់នៃផ្នែកសម្ភពដល់សមាជិកថ្មីចំនួន២០នាក់ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៦-០៨ ខែឆ្នូ​ ​ឆ្នាំ២០១៩នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ដែលបានប្រព្រឹត្តទៅដោយមានការចូលរួមជាប្រធានកិត្តិយសលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គុំ កាណាល់មកពីសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា និងសមាជិកគម្រោងកម្មវិធីមហារីកមាត់ស្បូនដទៃទៀត។​ ​​​​​វគ្គបណ្តុះបណ្តាលនេះបង្ហាត់បង្រៀនដោយវាគ្មិនមកពីសមាគមសម្ភព និងរោគស្រ្តីម៉ាឡេស៊ី ដោយក្នុងគោលបំណងពង្រឹងសមត្ថភាព និងអនុវត្តផ្នែកសម្ភពរោគស្រ្តីដល់សមាជិកសមាគមសម្ពព និងរោគស្រ្តីវិទ្យាកម្ពុជា ។