ទិវាសន្និបាតលើកទី ១៦ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា
November 20, 2017
ទិវាលើកទី១៨ នៃសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា “សុខភាពមាតានិងទារក”
November 28, 2019
Show all

វគ្គបណ្តុះបណ្តាល អំពីការសង្គ្រោះបន្ទាន់ នៃផ្នែកសម្ភពលើកទី៤ នៅថ្ងៃទី០៨-១០ ខែឆ្នូ ឆ្នាំ២០១៧

វគ្គបណ្តុះបណ្តាល អំពីការសង្គ្រោះបន្ទាន់ នៃផ្នែកសម្ភពលើកទី៤ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៨-១០ ខែឆ្នូ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ដែលបានប្រព្រឹត្តទៅនៅក្រោមអធិបតីភាព លោកប្រធានកិត្តិយស លោកសាស្ត្រាចារ្យ គុំ កាណាល់ មកពីសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា និងសមាជិក គម្រោងកម្មវិធីមហារីកមាត់ស្បូនដទៃទៀត។ នៅក្នុងវគ្គនេះផងដែរសមាគមបានទទួលសិស្សចំនួន ២៧នាក់ដែលភាគច្រើនមកពីបណ្តាខេត្តនានា។ វគ្គបណ្តុះបណ្តាលនេះបង្ហាត់បង្រៀនដោយវាគ្មិនខ្មែរចំនួន៩រូបនិងមានការសម្របសម្រួលដោយវាគ្មិនមកពីសមាគមសម្ភព និងរោគស្រ្តីម៉ាឡេស៊ី ដោយក្នុងគោលបំណង ពង្រឹងសមត្ថភាព និងអនុវត្តផ្នែកសម្ភពរោគស្រ្តី ដល់សមាជិកសមាគមសម្ពព និង រោគស្រ្តីវិទ្យាកម្ពុជា។ ជាចុងបញ្ចប់ អ្វីដែលគួរស្ញប់ស្ញែងនោះវាគ្មិនខ្មែរចំនួន៩រូបបានទទួល វិញ្ញានបនប័ត្រជាគ្រូបង្គោលអន្តរជាតិ។

Comments are closed.