ទិវាសន្និបាតលើកទី ១៤ របស់សមាគមសម្ភព ត្រូវបានរៀបចំឡើងនៅ ថ្ងៃទី២០ –២១ វិច្ឆិកា ២០១៥ នៅសណ្ឋាគារភ្នំពេញ លើប្រធានបទ “រកឃើញ និងព្យាបាលជម្ងឺមហារីកមាត់ស្បូនទាន់ពេលគឺ សង្គ្រោះជីវិត“ ក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តី ដល់សមាជិករបស់ខ្លួន។ ទិវាសន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកិត្តិយសសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា និងមានអ្នកចូលរួមដែលជាសមាជិកចំនួន ២១៥ នាក់។ ទិវាសន្និបាតរៀបចំឡើងដោយគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំដោយលោកសាស្រ្តាចារ្យ គុំ កាណាល់ ជាប្រធានសមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា។