បញ្ជីនៃព័ត៌មាន
និងព្រឹត្តិការណ៍ថ្មីៗបំផុត
September 25, 2020
វគ្គបណ្តុះបណ្តាលបន្តលើកទី ៥ របស់សមាគមសម្ភព បានរៀបចំឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ តាមអនឡាញ (កម្មវីធី Webex App) នៅពេលរសៀល ពីម៉ោង1:30រសៀល ដល់ម៉ោង 5ល្ងាច ក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិកទំាងអស់គ្នា។ សមាគមមាន វាគិ្មនពិសេសពីថ្នាក់ជាតិដូចជាលោកសាស្ត្រាចារ្យ គុំ កាណាល់ លោកសាស្ត្រាចារ្យ កេត លីសុត្ថា លោកសាស្ត្រាចារ្យ ប៉ិច សុធី […]
November 28, 2019
Presentation file for the 18th SCGO’s Symposium on November 22-23, 2019 and all topics are related to Cervical Cancer screening management, prevention and Preterm of Labor, […]
December 14, 2017
វគ្គបណ្តុះបណ្តាល អំពីការសង្គ្រោះបន្ទាន់ នៃផ្នែកសម្ភពលើកទី៤ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៨-១០ ខែឆ្នូ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ដែលបានប្រព្រឹត្តទៅនៅក្រោមអធិបតីភាព លោកប្រធានកិត្តិយស លោកសាស្ត្រាចារ្យ គុំ កាណាល់ មកពីសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា និងសមាជិក គម្រោងកម្មវិធីមហារីកមាត់ស្បូនដទៃទៀត។ នៅក្នុងវគ្គនេះផងដែរសមាគមបានទទួលសិស្សចំនួន ២៧នាក់ដែលភាគច្រើនមកពីបណ្តាខេត្តនានា។ វគ្គបណ្តុះបណ្តាលនេះបង្ហាត់បង្រៀនដោយវាគ្មិនខ្មែរចំនួន៩រូបនិងមានការសម្របសម្រួលដោយវាគ្មិនមកពីសមាគមសម្ភព និងរោគស្រ្តីម៉ាឡេស៊ី ដោយក្នុងគោលបំណង ពង្រឹងសមត្ថភាព និងអនុវត្តផ្នែកសម្ភពរោគស្រ្តី ដល់សមាជិកសមាគមសម្ពព និង រោគស្រ្តីវិទ្យាកម្ពុជា។ […]
November 20, 2017
ទិវាសន្និបាតលើកទី ១៦ របស់សមាគមសម្ភព ត្រូវបានរៀបចំសន្និបាតនេះឡើងនៅថ្ងៃទី១៧ –១៨ ខែវិច្ឆិកា ២០១៧ នៅសណ្ឋាគារភ្នំពេញ លើប្រធានបទ “ការថែទាំសុខភាពស្រ្តី“ ដោយផ្តោតលើ “ការគ្រប់គ្រងជំងឺដែលទាក់ទងទៅនឹងទឹកភ្លោះ ជំងឺនៃសុក និងការំលូតគភ៌ប្រកបដោយសុវត្ថិភាព” ក្នុងគោលបំណងជួយផ្នែកសម្ពព និងរោគស្រ្តីកម្ពុជា តាមរយៈការចែករំលែកចំណេះដឹងថ្មីៗ អំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិករបស់ខ្លួន។ ទិវាសន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកិត្តិយសសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា។ […]
June 20, 2017
កម្មវិធីនេះមានគោលបំណងបំពេញតម្រូវការសុខភាពរបស់កម្មការិនីររោងចក្រ តាមរយៈការ ផ្តល់សេវាការធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូន ។ លើសពីនេះទៅទៀត សមាគមក៏មានសកម្មភាពសំខាន់ៗរបស់យើងនៅតាមរោងចក្រមានដូចជា៖ ការអប់រំសុខភាពបន្តពួជ និងមហារីកមាត់ស្បូន និងការចែកចាយសម្ភារៈអប់រំ។ កម្មវិធីនេះបានលើកកម្ពស់ ការប្រើប្រាស់សេវាសុខភាពរបស់កម្មកររោងចក្រនៅតំបន់ភ្នំពេញសេដ្ឋកិច្ចពិសេសតាមរយៈទំនាក់ទំនង និងការអប់រំសុខភាព។ ដូច្នេះសមាគមក៏បានចាប់ផ្តើមធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូនលើកទី១ ត្រូវបានរៀបចំ ឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅតំបន់ភ្នំពេញសេដ្ឋកិច្ចពិសេស ក្រោមការសងេ្កត ដោយប្រធានសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា, អនុប្រធានសមាគមសម្ភពនិងរោគស្ត្រីវិទ្យាជប៉ុន និងគ្រូពេទ្យមកពីប្រទេសជប៉ុន។ យ៉ាងណាម៉ិញយើងក៏មានគ្រូពេទ្យចំនួន២នាក់ និងធ្មបចំនួន៣នាក់ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីធ្វើការពិនិត្យដល់កម្មការិនីរោងចក្រ។ គោលបំណងនៃការធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូនគឺលើកទឹកចិត្តកម្មការិនីដែលមកពីរោងចក្រស៊ូមីមកទទួលសេវាពិនិត្យដោយអត់គិតថ្លៃ។