វគ្គបណ្តុះបណ្តាលបន្តលើកទី ៥ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា នៅខែកញ្ញាឆ្នាំ២០២0
September 25, 2020
កិច្ចប្រជុំផ្សព្វផ្សាយគម្រោងសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា-ជប៉ុន ស្តីពី ការថែទាំសុខភាពស្រ្តីដោយផ្តោតលើជម្ងឺមហារីកមាត់ស្បូន
February 10, 2021
Show all

គម្រោងធ្វើឲ្យប្រសើរឡើងនូវគុណភាពសេវាកម្មពិនិត្យជំងឺមហារីកមាត់ស្បូនបានប្រគល់ម៉ាស៊ីនធ្វើ តេស្តវីរុស HPV និងសម្ភារៈប្រើប្រាស់ដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ គម្រោងនេះមានការសហការរវាងសមាគមសម្ភពនិងរោគស្ត្រីវិទ្យា  កម្ពុជា (SCGO) និង សមាគមសម្ភពនិងរោគស្ត្រីវិទ្យាជប៉ុន (JSOG) ក្រោមកម្មវិធីភាពជាដៃគូររបស់ JICA តាមរយៈ “ គម្រោងធ្វើឲ្យប្រសើរឡើងនូវគុណភាពសេវាកម្មជំងឺមហារីកមាត់ស្បូន” បានប្រគល់ម៉ាស៊ីនធ្វើតេស្តវីរុស HPV និងសម្ភារៈប្រើប្រាស់ដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ប្រព័ន្ធនេះគឺសម្រាប់ព្យាបាល និងតាមដានជំងឺមហារីកមាត់ស្បូនប្រកបដោយប្រសិទ្ធិភាពខ្ពស់ដែលត្រូវបានណែនាំដោយយុទ្ធសាស្ត្រសកលរបស់អង្គការសុខភាពពិភពលោកដើម្បីលុបបំបាត់ជំងឺមហារីក មាត់ស្បូន។ គម្រោងនេះមានគោលបំណងលើកកម្ពស់គុណភាពសេវាកម្មជំងឺមហារីកមាត់ស្បូនតាម    រយៈការបង្កើនការយល់ដឹងអំពីជំងឺមហារីកនេះតាមរយៈការអប់រំសុខភាព និងការពង្រីកការត្រួតពិនិត្យជាមួយនឹងការធ្វើតេស្ត HPV ។ ប្រជាជនដែលត្រូវបានជ្រើសរើសចូលរួមធ្វើតេស្ត គឺជាគ្រូបឋមសិក្សានៅភ្នំពេញចំនួន ២០០០នាក់ និងកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសចំនួនប្រមាណ ២០០០ នាក់ផងដែរ។

Comments are closed.