វគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្គោល និងវគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះបន្ទាន់នៃផ្នែកសម្ភពដល់សមាជិកថ្មីចំនួន២០នាក់ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៧-០៩ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ដែលបានប្រព្រឹត្តទៅដោយមានការចូលរួមជាប្រធានកិត្តិយស
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គុំ កាណាល់មកពីសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា និងសមាជិកគម្រោងកម្មវិធីមហារីកមាត់ស្បូនដទៃទៀត។ វគ្គបណ្តុះបណ្តាលនេះបង្ហាត់បង្រៀនដោយវាគ្មិនមកពីសមាគមសម្ភព និងរោគស្រ្តីម៉ាឡេស៊ី ដោយក្នុងគោលបំណងពង្រឹងសមត្ថភាព និងអនុវត្តផ្នែកសម្ភពរោគស្រ្តីដល់សមាជិកសមាគមសម្ពព និងរោគស្រ្តីវិទ្យាកម្ពុជា ។