

ទិវាសន្និបាតលើកទី ១៦ របស់សមាគមសម្ភព ត្រូវបានរៀបចំសន្និបាតនេះឡើងនៅថ្ងៃទី១៧ –១៨ ខែវិច្ឆិកា ២០១៧ នៅសណ្ឋាគារភ្នំពេញ លើប្រធានបទ  “ការថែទាំសុខភាពស្រ្តី“
ដោយផ្តោតលើ “ការគ្រប់គ្រងជំងឺដែលទាក់ទងទៅនឹងទឹកភ្លោះ ជំងឺនៃសុក និងការំលូតគភ៌ប្រកបដោយសុវត្ថិភាព” ក្នុងគោលបំណងជួយផ្នែកសម្ពព និងរោគស្រ្តីកម្ពុជា តាមរយៈការចែករំលែកចំណេះដឹងថ្មីៗ អំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិករបស់ខ្លួន។ ទិវាសន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកិត្តិយសសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា។ នេះជាឧិកាសដ៏ល្អមួយ ដែលមានអ្នកចូលរួមដែលជាសមាជិកដល់ចំនួន ២៦៥ នាក់មកទទួលនូវការចែករំលែកពីវាគិ្មនពិសេស ពីថ្នាក់អន្តរជាតិជាច្រើន និងវាគ្មិនថា្នក់ជាតិដែលសុទ្ធតែមានបទពិសោធន៏។ 






 Views Today : 10
 Views Today : 10 Views This Month : 3121
 Views This Month : 3121 Total views : 51442
 Total views : 51442