សិក្ខាសាលាស្តីពីការសង្គ្រោះបន្ទាន់ផ្នែកសម្ភព ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ មិថុនា ២០១៧ នៅសណ្ឋាគារភ្នំពេញក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិករបស់ខ្លួន។ សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការចូលរួមជាប្រធានកិត្តិយសមកពីសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា និងមកពីសមាគមសម្ភពនិងរោគស្រ្តីវិទ្យាជប៉ុន និងមានអ្នកចូលរួមដែលជាសមាជិកចំនួន ១៨៨ នាក់។ សិក្ខាសាលាទទួលថវិកាពី JICA និងរៀបចំឡើងដោយគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំដោយលោកសាស្រ្តាចារ្យ គុំ កាណាល់ ជាប្រធានសមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា និងប្រធានរៀបចំសិក្ខាសាលាដោយលោកជំទាវ សាស្ត្រាចារ្យ គ្រុយ លាងស៊ីម។