កិច្ចប្រជុំផ្សព្វផ្សាយគម្រោងសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា-ជប៉ុន ស្តីពី ការថែទាំសុខភាពស្រ្តីដោយផ្តោតលើជម្ងឺមហារីកមាត់ស្បូន
February 10, 2021
សៀវភៅអប់រំសុខភាពមាតា និងទារក
April 6, 2021
Show all

កិច្ចប្រជុំផ្សព្វផ្សាយគម្រោងសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា-ជប៉ុន ស្តីពី ការថែទាំសុខភាពស្រ្តីដោយផ្តោតលើជម្ងឺមហារីកមាត់ស្បូននាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ នៅមន្ទីរអប់រំ យុវជន និងកីឡា

សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា (SCGO) និង សមាគមសម្ភពរោគស្ត្រីជប៉ុន (JSOG) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគម្រោងសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា – សមាគមសម្ភពរោគស្រ្តីជប៉ុន ស្តីពី ការថែទាំសុខភាពស្រ្តីដោយផ្តោតលើជម្ងឺមហារីកមាត់ស្បូន នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្រោមកម្មវិធីភាពជាដៃគូររបស់ចៃកា។ ​កិច្ចប្រជុំនេះមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាងសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា (SCGO) ​និងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកមាត់ស្បូនដល់អ្នកអប់រំនៅតាមស្ថាប័នរដ្ឋ។ អ្នកចូលរួមចំនួនប្រមាណ ២០០ នាក់ ដែលជាអ្នកអប់រំមកពីសាលាបឋមសិក្សាក្នុងរាជធានីភ្នំពេញចំនួន ១៦៣សាលា និងដៃគូពាក់ព័ន្ធបានចូលរួមក្នុងកិច្ចប្រជុំនេះ។ សមាជិកចូលរួមបានស្វែងយល់អំពីភាពចាំបាច់នៃការធ្វើតេស្តរកមហារីកមាត់ស្បូន

វិធីសាស្ត្របង្ការ និងរោគសញ្ញានៃជំងឺមហារីកមាត់ស្បូន។ ដោយជំងឺមហារីកមាត់ស្បូននេះគឺអាចការពារ និងព្យាបាលបាន ស្ត្រីនៅកម្ពុជាត្រូវបានលើកទឹកចិត្តអោយធ្វើតេស្តរកមេរោគមហារីកមាត់ស្បូន។

សូមទស្សនាវីដេអូស្តីពីការលើកកម្ពស់សុខភាពស្ត្រី និងជំងឺមហារីកមាត់ស្បូនដែលផលិតដោយសមាគម សម្ភពនិងរោគស្ត្រីកម្ពុជា (SCGO) តាមរយៈតំណភ្ជាប់ខាងក្រោម។

https://www.youtube.com/watch?v=XF055dVbJKM

ព័ត៌មានអំពីការពិនិត្យសុខភាព និងជំងឺមហារីកមាត់ស្បូនរបស់ស្ត្រីអាចរកបាននៅក្នុងគេហទំព័ររបស់ SCGO ។

Comments are closed.