អំពីពួកយើង
សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា (ស.ស.ស.ក) ប្រមូលផ្តុំគ្រូពេទ្យសម្ភព និងរោគស្ត្រី ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ គុណភាពសេវាកម្មបណ្តុះបណ្តាល និងស្រាវជ្រាវនៃមុខវិទ្យាសម្ភព និងរោគស្ត្រីវិទ្យា។
សមាគម ស.ស.ស.ក មានគោលដៅសំខាន់គឺ លើកកម្ពស់មនសិការជាតិ និងអន្តរជាតិ ព្រមទាំង បង្កើតស្មារតីទទួលខុសត្រូវលើកិច្ចសហប្រតិបត្តិការ និងការជឿនលឿននៃវិទ្យា សាស្រ្ត។ ក្នុងបំណងនេះ ហើយសមាគមត្រូវ៖
- ត្រិះរិះពិចារណាជានិច្ចកាលអំពីតួនាទី និងមុខតំណែងក្នុងសង្គមជាតិ និងអន្តរជាតិ ព្រមទាំងរចនាសម្ព័ន្ធ និងមធ្យោបាយរបស់ខ្លួន
- ជំរុញឲ្យមានសន្ទុះកាន់តែខ្លាំងរាល់សកម្មភាព ដែលបង្កឲ្យមានការជួបជុំគ្នាផ្នែកគរុកោសល្យ និងវិទ្យា សាស្ត្រ
- ផ្តល់ព័ត៌មានវិទ្យាសាស្ត្ររវាងគ្រូពេទ្យសម្ភព និងរោគស្ត្រីទាំងឡាយដែលជាសមាជិករបស់សមាគម
- អនុវត្តឲ្យបានសម្រេចនូវរាល់កម្មវិធីបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្រ្ត ក្នុងអាណត្តិដែលកំណត់ ដោយសមាគម។