វេទិកាផ្សព្វផ្សាយស្តីពីការអប់រំសុខភាព “មហារីកមាត់ស្បូន” ដល់អ្នកគ្រូបង្រៀនបឋមសិក្សា នៅថ្ងៃទី០១-០២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ

ទិវាសន្និបាតលើកទី ២១ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា
ទិវាសន្និបាតលើកទី ២១ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា
January 6, 2023
សិក្ខាសាលាលើកទី ២១ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា
សិក្ខាសាលាលើកទី ២១ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា
April 23, 2024
Show all

វេទិកាផ្សព្វផ្សាយស្តីពីការអប់រំសុខភាព “មហារីកមាត់ស្បូន” ដល់អ្នកគ្រូបង្រៀនបឋមសិក្សា នៅថ្ងៃទី០១-០២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ

វេទិកាផ្សព្វផ្សាយស្តីពីការអប់រំសុខភាព “មហារីកមាត់ស្បូន” ដល់អ្នកគ្រូបង្រៀនបឋមសិក្សា នៅថ្ងៃទី០១-០២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ

វេទិកាផ្សព្វផ្សាយស្តីពីការអប់រំសុខភាព “មហារីកមាត់ស្បូន” ​​ត្រូវបានរៀបចំនៅថ្ងៃទី០១-០២ខែកុម្ភៈ ឆ្នាំ ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដល់ក្រុមគោលដៅជាអ្នកគ្រូបង្រៀនបឋមសិក្សា ចំនួន៨០០នាក់ ។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកអ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងលោកសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា​។

វេទិកានេះ ស្ថិតក្រោមគម្រោងសហការគ្នារវាងសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា និងសមាគមសម្ភពរោគស្រ្តីជប៉ុន ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។

គោលបំណងសំខាន់នៃអប់រំសុខភាពនេះគឺបញ្ជូនព័ត៌មានសំខាន់ទាក់ទងនឹងការការពារមហារីកមាត់ស្បូនដល់អ្នកគ្រូបង្រៀនបឋមសិក្សា ដែលពួកគាត់ជាបុគ្គលសំខាន់ក្នុងការលើកតម្កើងចំណេះដឹងដល់សហគមន៏។

Comments are closed.