សិក្ខាសាលា និង ទិវាសន្និបាទ

November 20, 2017

ទិវាសន្និបាតលើកទី ១៦ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា

ទិវាសន្និបាតលើកទី ១៦ របស់សមាគមសម្ភព ត្រូវបានរៀបចំសន្និបាតនេះឡើងនៅថ្ងៃទី១៧ –១៨ ខែវិច្ឆិកា ២០១៧ នៅសណ្ឋាគារភ្នំពេញ លើប្រធានបទ “ការថែទាំសុខភាពស្រ្តី“ ដោយផ្តោតលើ “ការគ្រប់គ្រងជំងឺដែលទាក់ទងទៅនឹងទឹកភ្លោះ ជំងឺនៃសុក និងការំលូតគភ៌ប្រកបដោយសុវត្ថិភាព” ក្នុងគោលបំណងជួយផ្នែកសម្ពព និងរោគស្រ្តីកម្ពុជា តាមរយៈការចែករំលែកចំណេះដឹងថ្មីៗ អំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិករបស់ខ្លួន។ ទិវាសន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកិត្តិយសសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា។ […]
June 20, 2017

ការធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូនលើកទី១ នៅតំបន់ភ្នំពេញសេដ្ឋកិច្ចពិសេស

កម្មវិធីនេះមានគោលបំណងបំពេញតម្រូវការសុខភាពរបស់កម្មការិនីររោងចក្រ តាមរយៈការ ផ្តល់សេវាការធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូន ។ លើសពីនេះទៅទៀត សមាគមក៏មានសកម្មភាពសំខាន់ៗរបស់យើងនៅតាមរោងចក្រមានដូចជា៖ ការអប់រំសុខភាពបន្តពួជ និងមហារីកមាត់ស្បូន និងការចែកចាយសម្ភារៈអប់រំ។ កម្មវិធីនេះបានលើកកម្ពស់ ការប្រើប្រាស់សេវាសុខភាពរបស់កម្មកររោងចក្រនៅតំបន់ភ្នំពេញសេដ្ឋកិច្ចពិសេសតាមរយៈទំនាក់ទំនង និងការអប់រំសុខភាព។ ដូច្នេះសមាគមក៏បានចាប់ផ្តើមធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូនលើកទី១ ត្រូវបានរៀបចំ ឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅតំបន់ភ្នំពេញសេដ្ឋកិច្ចពិសេស ក្រោមការសងេ្កត ដោយប្រធានសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា, អនុប្រធានសមាគមសម្ភពនិងរោគស្ត្រីវិទ្យាជប៉ុន និងគ្រូពេទ្យមកពីប្រទេសជប៉ុន។ យ៉ាងណាម៉ិញយើងក៏មានគ្រូពេទ្យចំនួន២នាក់ និងធ្មបចំនួន៣នាក់ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីធ្វើការពិនិត្យដល់កម្មការិនីរោងចក្រ។ គោលបំណងនៃការធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូនគឺលើកទឹកចិត្តកម្មការិនីដែលមកពីរោងចក្រស៊ូមីមកទទួលសេវាពិនិត្យដោយអត់គិតថ្លៃ។
June 18, 2017

សិក្ខាសាលាស្តីពី “ការសង្គ្រោះបន្ទាន់ផ្នែកសម្ភព” នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧

សិក្ខាសាលាស្តីពីការសង្គ្រោះបន្ទាន់ផ្នែកសម្ភព ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ មិថុនា ២០១៧ នៅសណ្ឋាគារភ្នំពេញក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិករបស់ខ្លួន។ សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការចូលរួមជាប្រធានកិត្តិយសមកពីសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា និងមកពីសមាគមសម្ភពនិងរោគស្រ្តីវិទ្យាជប៉ុន និងមានអ្នកចូលរួមដែលជាសមាជិកចំនួន ១៨៨ នាក់។ សិក្ខាសាលាទទួលថវិកាពី JICA និងរៀបចំឡើងដោយគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំដោយលោកសាស្រ្តាចារ្យ គុំ កាណាល់ ជាប្រធានសមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា និងប្រធានរៀបចំសិក្ខាសាលាដោយលោកជំទាវ សាស្ត្រាចារ្យ […]
April 10, 2017

វគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះបន្ទាន់នៃផ្នែកសម្ភពលើកទី៣ នៅថ្ងៃទី០៨-០៩ ខែមេសា ឆ្នាំ២០១៧

វគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះបន្ទាន់នៃផ្នែកសម្ភពលើកទី៣ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៨-០៩ ខែមេសា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ដែលបានប្រព្រឹត្តទៅនៅក្រោមអធិបតីភាពលោកប្រធានកិត្តិយសលោកសាស្ត្រាចារ្យគុំ កាណាល់មកពីសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា និងសមាជិកគម្រោងកម្មវិធីមហារីកមាត់ស្បូនដទៃទៀត។ នៅក្នុងវគ្គនេះផងដែរសមាគមបានទទួលសិស្សចំនួន ២៦នាក់ដែលភាគច្រើនមកពីបណ្តាខេត្តនានា។ វគ្គបណ្តុះបណ្តាលនេះបង្ហាត់បង្រៀនដោយវាគ្មិនខ្មែរចំនួន៧រូបនិងមានការសម្របសម្រួលដោយវាគ្មិនមកពីសមាគមសម្ភព និងរោគស្រ្តីម៉ាឡេស៊ី ដោយក្នុងគោលបំណងពង្រឹងសមត្ថភាព និងអនុវត្តផ្នែកសម្ភពរោគស្រ្តីដល់សមាជិកសមាគមសម្ពព និង រោគស្រ្តីវិទ្យាកម្ពុជា ។
January 23, 2017

ទិវាសន្និបាតលើកទី ១៥ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា

ទិវាសន្និបាតលើកទី ១៥ ទិវាសន្និបាតលើកទី ១៥ របស់សមាគមសម្ភព ត្រូវបានរៀបចំសន្និបាតនេះឡើងនៅថ្ងៃទី១៨ –១៩ ខែវិច្ឆិកា ២០១៦ នៅសណ្ឋាគារភ្នំពេញ លើប្រធានបទ “ការគ្រប់គ្រងភាពមិនគ្រប់ខែ“ ក្នុងគោលបំណងជួយផ្នែកសម្ពពនិងរោគស្រ្តីកម្ពុជាតាមរយៈការចែករំលែកចំណេះដឹងថ្មីៗអំពីការថែទាំសុខភាពស្រ្តីនិងកុមារ ដល់សមាជិករបស់ខ្លួន។ ទិវាសន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកិត្តិយសសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា។នេះជាឧិកាសដ៏ល្អមួយ ដែលមានអ្នកចូលរួមដែលជាសមាជិកដល់ចំនួន ២៨៧ នាក់មកទទួលនូវការចែករំលែកពីវាគិ្មនពិសេសពីថ្នាក់អន្តរជាតិជាច្រើន និងវាគ្មិនថា្នក់ជាតិដែលសុទ្ធតែមានបទពិសោធន៏។